នេះដោយសារតែ Autorun.inf ដែលបានឆ្លងចូលទៅក្នុងឧបករណ៍លោកអ្នកនៅពេលដែលយក វាទៅដោតភ្ជាប់ជាមួយកុំព្យូទ័រជាច្រើន ដើម្បី copy ឯកសារចូល ឬចេញដែលនឹងឆ្លង Autorun.inf បានយ៉ាងងាយស្រួល ។ ដើម្បីទប់កុំឲ្យ Autorun.inf ឆ្លងចូលទៅក្នុងឧបករណ៍លោកអ្នកបាន សូមក្រឡេកមើលទៅកាន់ Bitdefender USB Immunizer គឺបានធ្វើឲ្យមានភាពស៊ាំទៅល USBstoragedevise ឬក៏ SDcard ដែលប្រឆាំងទៅនឹងការឆ្លងដោយ autorun របស់ malware ។ ទោះបីជាលោកអ្នកយកឧបករណ៍ទាំងនេះទៅដោតភ្ជាប់ជាមួយនឹងកុំព្យូទ័រដទៃ ដែលមានផ្ទុកទៅដោយ malware ក៏ដោយក៏វាមិនអាចបង្កើតនូវ file autorun.inf បាន ដើម្បីមានឱកាសសម្រាប់ដំណើរការខ្លួនវាបានឡើយ ។
បញ្ជាក់៖ កម្មវិធីនេះអាចទប់បានតែការឆ្លងមេរោគដោយស្វ័យប្រវត្តិតាម Autorun ប៉ុន្តែ file មេរោគអាចមាននៅក្នុង flash ដូចនេះអ្នកមិនត្រូវ double-click លើ file ដែលអ្នកមិនស្គាល់នេះទេ (ជាពិសេស .EXE file) ។
របៀបប្រើប្រាស់
សូម ស្វែងរក Bitdefender USB Immunizer នៅក្នុង CD ឬក៏មាន file របស់ Bitdefender ហើយ double-click លើ file Bitdefender USB Immunizer.exe ។ នៅពេលដែលផ្ទាំង BitDefender USBImmunizer បានបើកសូមជ្រើសរើសយក drive latter នៃ removable device ដែលលោកអ្នកមិនចង់ឱ្យឆ្លង autorun ចូល
បន្ទាប់ពីជ្រើសរើស driveletter ហើយចុចប៊ូតុង IMMUNIZE ដើម្បីបង្កើត Autorun.inf នៅក្នុងឧបករណ៍របស់លោកអ្នកសម្រាប់ទប់ស្កាត់កុំឲ្យ autorun របស់ malware មានសមត្ថភាពអាចដំណើរការខ្លួនវាបាន
Immunize computer ជាជម្រើសមួយដែលអនុញ្ញាតឱ្យអ្នកបិទ ឬបើកនូវ autorun feature ដើម្បីកំណត់ឲ្យ autorun អាចដំណើរការ ឬមិនអាចដំណើរការបាននៅលើកុំព្យូទ័រ លើកលែងតែ CD/DVD-ROM ចេញ ។ ប្រសិនបើលោកអ្នកបានដោត USBdrive ដែលមិនមានផ្ទុកនូវ immunize នោះកុំព្យូទ័រនឹងមិនអាចដំណើរការរាល់ប្រភទនៃ malware ទាំងនោះដែលមាននៅក្នុង USB storage ដោយស្វ័យប្រវត្តិបានឡើយ ។
បញ្ជាក់៖
• OFF មានន័យថាមិនអនុញ្ញាតឲ្យ autorun ដំណើរការ
• ON មានន័យថាអនុញ្ញាតឲ្យ autorun ដំណើរការ
ដើម្បី បញ្ជាក់ថានៅក្នុង removabledevice លោកអ្នកមានផ្ទុកនូវ Immunzine របស់ Bitdefender សូមបើកឧបករណ៍នោះហើយនៅលើ Menu bar ជ្រើសយក Tools រួចយក Folder Option ឬ ជ្រើសយក Organize រួចយក Folder and search option
បន្ទាប់មកជ្រើសយក View tap ហើយយក Show hidden files, folders and drives រួចដកសញ្ញា (√) ចេញពីមុខ Hideextensionsforknownfiletypes និង Hideprotectedoperatingsystemfiles (Recommended) ដើម្បីឲ្យលោកអ្នកអាចមើលឃើញប្រភេទ file និង file របស់ system ដែលបានលាក់មិនឲ្យឃើញ
ចុងក្រោយសូមក្រឡេកមើលទៅក្នុង removable drive នោះលោកអ្នកនឹងបានឃើញមាន autorun.inf ដែលមានលក្ខណៈស្រអាប់មិនដូច folder ឬ file ដទៃទេ វាត្រូវបានបង្កើតឡើង ដើម្បីធ្វើឲ្យ removable drive មានភាពស៊ាំជាមួយនឹង autorun របស់ malware ។